test 003 description
09 August 2023
នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ រដ្ឋាភិបាលកូរ៉េបានសម្រេចផ្លាស់ប្តូរទីតាំងជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ ពីខេត្ត ជូឡាប៊ុកដូ មកស្នាក់នៅទីក្រុងសេអ៊ូលនិងតំបន់នៅជុំវិញ ដោយសារសាធារណរដ្ឋកូរ៉េនឹងរងឥទ្ធិពលនៃព្យុះទីហ្វុង khanun ដែលត្រូវបានគេរំពឹងថា នឹងបោកបក់មកលើសាធារណរដ្ឋកូរ៉េនៅព្រឹកថ្ងៃព្រហស្បតិ៍ ក្រោមល្បឿនខ្យល់បក់ ១១៨គមទៅ១៥៤គម ក្នុង ១ម៉ោង។

ដោយមានការយកចិត្តទុកដាក់ និងណែនាំដោយផ្ទាល់ពី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានកាយរឹទ្ធជាតិកម្ពុជា បានចង្អុលបង្ហាញ លោកជំទាវ ជ្រឹងបុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ គឹម សេដ្ឋានី ប្រធានប្រតិភូមេដឹកនាំកាយរឹទ្ធជាតិកម្ពុជា ធ្វើការយកចិត្តទុកដាក់លើការគាំពារសុខុមាលភាព សុវត្តិភាព ជាពិសេស ការស្នាក់នៅ ការហូបចុក និងការធ្វើដំណើររបស់គណៈប្រតិភូយុវជនកាយរឹទិ្ធជាតិកម្ពុជាដែលកំពុងស្នាក់នៅក្នុងជំរំ ចំនួន ៤៧ រូប បានធើ្វដំណើរតាមរថយន្តឆ្ពោះទៅកាន់ខេត្តក្យុងគីដូ និងត្រូវស្នាក់នៅក្នុងអន្តេវាសិកដ្ឋាននៃវិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្សនៃសាជីវកម្មផ្លូវល្បឿនលឿនកូរ៉េ (Korea Highway Corporation Human Resource Development Institute) ដែលមានចំងាយប្រហែល៥០km ពីទីក្រុងសេអ៊ូល។ ក្នុងនោះដែរ ប្រតិភូកាយរិទ្ធិកម្ពុជាបានទៅដល់កន្លែងស្នាក់នៅប្រកបដោយសុវត្តិភាព និងពោរពេញភាពរីករាយ។
ជាមួយគ្នានេះដែរ លោកជំទាវ ឯកអគ្គរាជទូត និងក្រុមការងារស្ថានទូតក៏បានចុះទៅទីតាំងវិទ្យាស្ថានដែលក្រុមកាយរិទ្ធិកម្ពុជាត្រូវស្នាក់នៅ និងបានសម្របសម្រួលជាមួយភាគីពាក់ព័ន្ធកូរ៉េ ដើម្បីធានាថា ការស្នាក់នៅរបស់ក្រុមកាយរិទ្ធិកម្ពុជាមានភាពល្អប្រសើរ និងមានសុវត្តិភាព។