News
...

25 December 2023

កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានសហការជាមួយសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) រៀបចំវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-សា.កូរ៉េ លើកទី២ ដោយមានអ្នកចូលរួមជាង ២០០នាក់ មកពីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសមាគមអ្នកនាំចូលកូរ៉េ និងបណ្តាក្រុមហ៊ុន និងពាណិជ្ជករកម្ពុជា និងកូរ៉េ។

វេទិកានេះធ្វើឡើងក្នុងគោលបំណងជំរុញ និងលើកកម្ពស់ឱកាសវិនិយោគរវាងកម្ពុជា និងសា.កូរ៉េ តាមរយៈការចែករំលែកព័ត៌មាន បទពិសោធន៍ល្អៗ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការវិនិយោគ ក៏ដូចជាបង្កបរិយាកាសក្នុងការបង្កើតដៃគូថ្មីៗ សម្រាប់អ្នកវិនិយោគនៃប្រទេសទាំងពីរផងដែរ។
លោកជំទាវឯកអគ្គរាជទូតបានថ្លែងសុន្ទរកថាបើក ដោយរំពេចអំពីការរក្សាបាននូវទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា និងសា.កូរ៉េ ដែលកើតចេញពីការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរ។ ជាក់ស្ដែង ភាគីទាំងពីរមានយន្ដការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដូចជា៖ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ កិច្ចព្រមព្រៀងស្ដីពីការមិនយកពន្ធត្រួតស៊ីគ្នា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ស្របពេលដែលប្រទេសទាំងពីរជាសមាជិកនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សា.កូរ៉េ ដែលយន្តការទាំងអស់នេះ បាន និងកំពុងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរ។ លោកជំទាវ បានបន្ថែមថា យន្ដការផ្នែកច្បាប់ ដូចជា ច្បាប់វិនិយោគថ្មីរបស់កម្ពុជា អនុក្រឹត្យ និងបទដ្ឋានគតិយុត្តិផ្សេងៗរបស់កម្ពុជា បង្កលក្ខណៈអំណោយផល និងបង្កើតឱកាសកាន់តែច្រើនដល់អ្នកវិនិយោគ។
ទន្ទឹមនេះ លោក MARN Ki-jeong អនុប្រធានប្រតិបត្តិនៃសមាគមអ្នកនាំចូលកូរ៉េ បានថ្លែងថា កម្ពុជាគឺជាប្រទេសដែលមានសក្ដានុពល ដោយអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់ ៧% ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ខណៈដែលប្រទេសនេះ ស្ថិតនៅក្នុងភូមិសាស្ដ្រដែលអាចតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។
នៅក្នុងវេទិកានេះ ក៏មានការធ្វើបទបង្ហាញពីស្ថាប័នពាក់ព័ន្ធផងដែរ អំពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា គោលនយោបាយឌីជីថលូបនីយកម្ម និងឧស្សាហូបនីយកម្ម ច្បាប់ការងារ ច្បាប់វិនិយោគ និងកត្តាអំណោយផលនានា ដែលគាំពារ និងគាំទ្រដល់ការវិនិយោគ៕

...

09 August 2023

នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ រដ្ឋាភិបាលកូរ៉េបានសម្រេចផ្លាស់ប្តូរទីតាំងជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ ពីខេត្ត ជូឡាប៊ុកដូ មកស្នាក់នៅទីក្រុងសេអ៊ូលនិងតំបន់នៅជុំវិញ ដោយសារសាធារណរដ្ឋកូរ៉េនឹងរងឥទ្ធិពលនៃព្យុះទីហ្វុង khanun ដែលត្រូវបានគេរំពឹងថា នឹងបោកបក់មកលើសាធារណរដ្ឋកូរ៉េនៅព្រឹកថ្ងៃព្រហស្បតិ៍ ក្រោមល្បឿនខ្យល់បក់ ១១៨គមទៅ១៥៤គម ក្នុង ១ម៉ោង។

នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ រដ្ឋាភិបាលកូរ៉េបានសម្រេចផ្លាស់ប្តូរទីតាំងជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ ពីខេត្ត ជូឡាប៊ុកដូ មកស្នាក់នៅទីក្រុងសេអ៊ូលនិងតំបន់នៅជុំវិញ ដោយសារសាធារណរដ្ឋកូរ៉េនឹងរងឥទ្ធិពលនៃព្យុះទីហ្វុង khanun ដែលត្រូវបានគេរំពឹងថា នឹងបោកបក់មកលើសាធារណរដ្ឋកូរ៉េនៅព្រឹកថ្ងៃព្រហស្បតិ៍ ក្រោមល្បឿនខ្យល់បក់ ១១៨គមទៅ១៥៤គម ក្នុង ១ម៉ោង។

ដោយមានការយកចិត្តទុកដាក់ និងណែនាំដោយផ្ទាល់ពី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានកាយរឹទ្ធជាតិកម្ពុជា បានចង្អុលបង្ហាញ លោកជំទាវ ជ្រឹងបុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ គឹម សេដ្ឋានី ប្រធានប្រតិភូមេដឹកនាំកាយរឹទ្ធជាតិកម្ពុជា ធ្វើការយកចិត្តទុកដាក់លើការគាំពារសុខុមាលភាព សុវត្តិភាព ជាពិសេស ការស្នាក់នៅ ការហូបចុក និងការធ្វើដំណើររបស់គណៈប្រតិភូយុវជនកាយរឹទិ្ធជាតិកម្ពុជាដែលកំពុងស្នាក់នៅក្នុងជំរំ ចំនួន ៤៧ រូប បានធើ្វដំណើរតាមរថយន្តឆ្ពោះទៅកាន់ខេត្តក្យុងគីដូ និងត្រូវស្នាក់នៅក្នុងអន្តេវាសិកដ្ឋាននៃវិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្សនៃសាជីវកម្មផ្លូវល្បឿនលឿនកូរ៉េ (Korea Highway Corporation Human Resource Development Institute) ដែលមានចំងាយប្រហែល៥០km ពីទីក្រុងសេអ៊ូល។ ក្នុងនោះដែរ ប្រតិភូកាយរិទ្ធិកម្ពុជាបានទៅដល់កន្លែងស្នាក់នៅប្រកបដោយសុវត្តិភាព និងពោរពេញភាពរីករាយ។

ជាមួយគ្នានេះដែរ លោកជំទាវ ឯកអគ្គរាជទូត និងក្រុមការងារស្ថានទូតក៏បានចុះទៅទីតាំងវិទ្យាស្ថានដែលក្រុមកាយរិទ្ធិកម្ពុជាត្រូវស្នាក់នៅ និងបានសម្របសម្រួលជាមួយភាគីពាក់ព័ន្ធកូរ៉េ ដើម្បីធានាថា ការស្នាក់នៅរបស់ក្រុមកាយរិទ្ធិកម្ពុជាមានភាពល្អប្រសើរ និងមានសុវត្តិភាព។

...

02 August 2023

នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ លោក អូន សាក់ស៊ីណា លេខាធិការទី១ បានទៅសម្របសម្រួលជូនគណៈប្រតិភូនៃក្រសួងអប់រំ យុវជន និងកីឡា កាយរឹទ្ធិជាតិកម្ពុជា កាយរឹទ្ធិរៀមច្បង និងកាយរឹទ្ធិជំទង់ នៅព្រលានយន្តហោះអីនឆន់ ដើម្បីចូលរួមកម្មវិធី the 25th world scout jamboree ក្នុងខេត្តជូឡាប៊ុកឌូ។

...

22 July 2023

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ ជ្រឹង បុទុមរង្សី បានអនុញ្ញាតសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ រៀបចំកម្មវិធីប្រកាសប្រធានសមាគមថ្មីអាណត្តិទី៩ នៅនិវេសនដ្ឋានរបស់លោកជំទាវ ដោយមានការចូលរួមពីមន្រ្តីស្ថានទូត អនុព័ន្ធអមស្ថានទូត តំណាងសមាគម Happy Dream និងតំណាងមជ្ឈមណ្ឌលគាំពារពលករសុងណាំ និងនិស្សិតខ្មែរដែលកំពុងសិក្សានៅសាធារណរដ្ឋកូរ៉េ សរុបប្រមាណ ៥០រូប។

...

20 July 2023

នៅថ្ងៃទី២០​ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ បានបន្តដំណើរចុះសួរសុខទុក្ខបងប្អូនខ្មែរដែលកំពុងដំណើរការភោជនីយដ្ឋាន នៅតំបន់គូមី

...

19 July 2023

នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ អមដំណើរដោយមន្រ្តីការទូត​និងអនុព័ន្ធអមស្ថានទូត បានបជួបពិភាក្សាការងារជាមួយ លោក លី ជូស៉ុង ដែលជាសាស្រ្តាចារ្យ និងមិត្តដ៏ស្និតស្នាល។ នៅក្នុងជំនួបនេះ លោកជំទាវ បានពិភាក្សាពីគម្រោងនានា ដើម្បីរួមគ្នាជួយសហការជ្រោមជ្រែង និងពង្រឹងសកម្មភាពរបស់ស្ថានទូតជាមួយសមាគមខ្មែរនៅក្វាងជូ។ បន្ថែមពីនេះ លោកជំទាវ ក៏បានពិភាក្សាគ្នាពីកង្វល់នៃការចុះចាប់ពលករខុសច្បាប់ដ៏សន្ធឹកសន្ធាប់របស់ប៉ូលីសកូរ៉េដែរ ដូច្នេះហើយសូមបងប្អូនមេត្តាយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាពផង ជៀសវាងហានិភ័យ។